អំពី MIC កាណាហ្គាវ៉ា

ការរស់នៅក្នុងសង្គមដែលមានភាសានិងវប្បធម៌ខុសគ្នា មានបញ្ហាលំបាកជាច្រើន។នៅពេលដែលត្រូវទទួលការព្យាបាលពេលមានជម្ងឺឬរបួស “របាំងភាសា” គឺជាបញ្ហាចម្បង។

ចំណុចចាប់ផ្ដើមនៃសកម្មភាព និង ប្រភពនៃ ទស្សនៈវិស័យ របស់ MIC កាណាហ្គាវ៉ាគឺចង់ “កសាងសង្គមមួយដែលគ្រប់គ្នាអាចទទួលបាននូវសេវាសុខាភិបាលដែលអាចជឿទុកចិត្តបានដោយគ្មានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬវប្បធម៌”។

MIC កាណាហ្គាវ៉ាចូលរួមគាំទ្រ “អាយុជិវិត” និង “ជីវភាពរស់នៅ” ដល់អ្នកដែលមានភាសាកំណើតមិនមែនជាភាសាជប៉ុនតាមរយៈភាសា ។


ពេលត្រូវការអ្នកបកប្រែនៅមន្ទីរពេទ្យ   

យើងខ្ញុំនឹងបញ្ជូនអ្នកបកប្រែទៅមន្ទីរពេទ្យដែលមានចុះ កិច្ចព្រមព្រៀង ជាមួយគ្នា។ បញ្ជីឈ្មោះមន្ទីរពេទ្យដែលមានកិច្ច កិច្ចព្រមព្រៀង


                                                                                                                        អ្នកបកប្រែរបស់យើងគឺជាអ្នកស្ម័គ្រចិត្តដែលបានទទួលការហ្វិកហាត់ជំនាញបកប្រែផ្នែក វិជ្ជាសាស្ត្រ ។

                                                                                                                        អ្នកជម្ងឺមិនអាចទាក់ទងដោយផ្ទាល់ទៅ MIC កាណាហ្គាវ៉ាដើម្បីស្នើសុំអ្នកបកប្រែបានទេ។ ជាបឋមសូមទាក់ទងទៅ ផ្នែកការងារសង្គមរបស់មន្ទីរពេទ្យសាម៉ីដើម្បីប្រឹក្សាយោបល់។

                                                                                                                        ចំពោះសេវាបកប្រែជាគោលការណ៍គឺមិនតម្រូវឲ្យបង់ប្រាក់ទេ ប៉ុន្តែមន្ទីរពេទ្យខ្លះគេអាចតម្រូវឲ្យបង់ប្រាក់ចំនួន 1100¥សំរាប់រយៈពេល 2 ម៉ោង។


                                                                                                                        ពេលត្រូវការអ្នកបកប្រែនៅស្ថាប័ណសាធារណៈផ្សេងៗ

                                                                                                                        យើងខ្ញុំអាចបញ្ជូនអ្នកបកប្រែភាសាទៅតាមស្ថាប័ណសាធារណៈផ្សេងៗដូចជា សាលារៀនរដ្ឋក្នុងខេត្តកាណាហ្គាវ៉ា(វិទ្យាល័យ សាលាសម្រាប់ជនពិការជាដើម) មន្ទីរពិគ្រោះយោបល់ពីកុមារ សាលាស្រុក ឬនាយកដ្ឋានអន្តោប្រវេសន៍ជាដើម។

                                                                                                                        លេខទូរស័ព្ទទំនាក់ទំនង 045-317-8813 (អាចគ្មានបុគ្គលិកដែលចេះនិយាយភាសាខ្មែរនៅប្រចាំការ)

                                                                                                                        ម៉ោងធ្វើការ៖ ពីថ្ងៃ ច័ន្ទ ដល់ សុក្រ ពីម៉ោង 9:00 ដល់ 16:00 សម្រាកថ្ងៃសៅរ៍ អាទិត្យនិងថ្ងៃបុណ្យ។

                                                                                                                        សូមទំនាក់ទំនងអោយបានមុន3ថ្ងៃនៃថ្ងៃធ្វើការ។

                                                                                                                        បកប្រែម្តងរយៈពេល 2 ម៉ោង តម្លៃ 3300 ¥។

                                                                                                                        ក្រុមប្រឹក្សាផ្នែកសុខភាពសម្រាប់ជនបរទេសដោយឥតគិតថ្លៃ

                                                                                                                        អាចទទួលបានការថតកាំរស្មីអុច ឬពិនិត្យទឹកនោម នឹងការជួបផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ។ ក្រៅពីនោះក៍នៅអាចវាស់ឈាម កម្ពស់ ឬថ្លឹងទម្ងន់បានដែរ។ យើងក៍មានទទួលការប្រឹក្សាយោបល់ទាក់ទងនឹងផ្នែកជីវសាស្ត្រនិងវិជ្ជសាស្ត្រផងដែរ។

                                                                                                                        ©2004 MICかながわ

                                                                                                                        inserted by FC2 system